បឹងធម្មជាតិជាច្រើនត្រូវបានដូនតារបស់យើងបន្សល់ទុក បឹងមួយមួយចំនួនរីងរាក់ដោយសារតែការប្រែប្រួលអាកាសធាតុ ហើយត្រូវប្រជាពលរដ្ឋទន្ទ្រានយកធ្វើជាកម្មសិទ្ធិសំរាប់ធ្វើស្រែ ។ បឹងត្រាំពែរ ត្រូវបានអង្គការអភិវឌ្ឍន៍

នារីខ្មែរចាប់យកធ្វើជាស្រះជម្រកត្រីសហគមន៍តាំងពីឆ្នាំ២០១២មកម្ល៉េះ គណកម្មការគ្រប់គ្រងត្រូវបានអង្គការជួយរៀបចំបង្កើតឡើងដោយមានការចូលរួមផ្តល់បច្ចេកទេសជំនាញដោយខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ និងអង្គការវើលហ្វីស ។ បច្ចុប្បន្នបឹងនេះបាន​ និងកំពុងបំរើផលប្រយោជន៍ដល់ប្រជាពលរដ្ឋដែលរស់នៅពឹងអាស្រ័យ ដូចជាៈ ព្រលិត, រំចង់ ផ្កាត្រគៀត និងធនធានទឹក ។

By ANKO