Author: ANKO

ពហុប្រយោជន៍នៃការប្រើប្រាស់ទឹករបស់ស្រះជម្រកត្រីសហគមន៍ត្រាំពែរ

បឹងធម្មជាតិជាច្រើនត្រូវបានដូនតារបស់យើងបន្សល់ទុក បឹងមួយមួយចំនួនរីងរាក់ដោយសារតែការប្រែប្រួលអាកាសធាតុ ហើយត្រូវប្រជាពលរដ្ឋទន្ទ្រានយកធ្វើជាកម្មសិទ្ធិសំរាប់ធ្វើស្រែ ។ បឹងត្រាំពែរ ត្រូវបានអង្គការអភិវឌ្ឍន៍ នារីខ្មែរចាប់យកធ្វើជាស្រះជម្រកត្រីសហគមន៍តាំងពីឆ្នាំ២០១២មកម្ល៉េះ គណកម្មការគ្រប់គ្រងត្រូវបានអង្គការជួយរៀបចំបង្កើតឡើងដោយមានការចូលរួមផ្តល់បច្ចេកទេសជំនាញដោយខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ និងអង្គការវើលហ្វីស ។ បច្ចុប្បន្នបឹងនេះបាន​ និងកំពុងបំរើផលប្រយោជន៍ដល់ប្រជាពលរដ្ឋដែលរស់នៅពឹងអាស្រ័យ ដូចជាៈ ព្រលិត, រំចង់ ផ្កាត្រគៀត និងធនធានទឹក ។

ការប្រជុំសម្របសម្រួលការងារជលផលថ្នាក់ស្រុក

ថ្ងៃទី ០២ ខែ មករា ឆ្នាំ ២០២០ សកម្មភាព ប្រជុំក្រុមសម្របសម្រួលការងារជលផលថ្នាក់ស្រុក នៅស្រុកស្ទោងខេត្ត កំពង់ធំ ក្រោមអធិបតីលោក ណែត សារី អភិបាលស្រុកស្ទោង និងមានការចូលរួមពី អភិបាលរងស្រុក ការិ.អប់់រំ ការិ.បរិស្ថាន ការិ.កសិកម្ម អធិការស្រុក កងរាជអាវុធហត្ថស្រុក អ្នកគ្រូនាយិកាអង្គការ ANKO និងសហការី  សហគមន៍នេសាទ ពាមបាង, ដូនស្តើង, ពៅវើយ, បឹងប្រសាន និង…

ការប្រជុំប៉ាន់ប្រមាណសមត្ថភាពរបស់គណៈកម្មការសហគមន៍នេសាទ

ថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០២០ សកម្មភាព ប្រជុំការប៉ាន់ប្រមាណសមត្ថភាពរបស់គណៈកម្មការសហគមន៍នេសាទស្រីចឹក  នៅទីស្នាក់ការសហគមន៍ ដោយមានការចូលរួមពីលោក កែ សុខថុល មេឃុំកញ្ជរ សហការី អង្គការ ANKO និងគណៈកម្មការសហគមន៍នេសាទ ទាំងអស់។

ការដាំដើមឈើនៅបឹងឆ្នាល់មាន់

សកម្មភាពដាំដើមឈើនៅបឹងឆ្នាល់មាន់ ថ្ងៃទី ២៨ ០៨ ២០២០​ ដោយក្នុងនោះមានកូនឈើចំនួន ២០​ ដើមដែលសហគមន៍បានស្នើសុំពីអ្នកពាក់ព័ន្ធផ្សេងៗយកមកដាំនៅជុំវិញស្រះជម្រកត្រី ហើយគណៈកម្មការស្រះជម្រកត្រីនឹងបន្តស្នើសុំបន្តទៀតដើម្បីយកមកដាំបន្ថែម។

ទិវាសួនបន្លែលក្ខណៈគ្រួសារ

រៀបចំនៅផ្ទះ កសិករគម្រូ រ៉ង សំ ភូមិចេកចៅ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់ CFR អូរប្រហុក,27-08-2020 ក្រោម អធិបតីភាពប្រធាន ក្រុមប្រឹក្សាភិបាល អង្គការអភិវឌ្ឍន៍នារីខ្មែរ , អ្នកគ្រូនាយិកា ANKO នឹងក្រុមការងារ , លោកមេឃុំ ក្រុមប្រឹក្សាឃុំ នឹងលោកមេភូមិ រួមជាមួយនឹងក្រុមកសិករ ដាំបន្លែ