Category: RFF II

ពហុប្រយោជន៍នៃការប្រើប្រាស់ទឹករបស់ស្រះជម្រកត្រីសហគមន៍ត្រាំពែរ

បឹងធម្មជាតិជាច្រើនត្រូវបានដូនតារបស់យើងបន្សល់ទុក បឹងមួយមួយចំនួនរីងរាក់ដោយសារតែការប្រែប្រួលអាកាសធាតុ ហើយត្រូវប្រជាពលរដ្ឋទន្ទ្រានយកធ្វើជាកម្មសិទ្ធិសំរាប់ធ្វើស្រែ ។ បឹងត្រាំពែរ ត្រូវបានអង្គការអភិវឌ្ឍន៍ នារីខ្មែរចាប់យកធ្វើជាស្រះជម្រកត្រីសហគមន៍តាំងពីឆ្នាំ២០១២មកម្ល៉េះ គណកម្មការគ្រប់គ្រងត្រូវបានអង្គការជួយរៀបចំបង្កើតឡើងដោយមានការចូលរួមផ្តល់បច្ចេកទេសជំនាញដោយខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ និងអង្គការវើលហ្វីស ។ បច្ចុប្បន្នបឹងនេះបាន​ និងកំពុងបំរើផលប្រយោជន៍ដល់ប្រជាពលរដ្ឋដែលរស់នៅពឹងអាស្រ័យ ដូចជាៈ ព្រលិត, រំចង់ ផ្កាត្រគៀត និងធនធានទឹក ។

ការដាំដើមឈើនៅបឹងឆ្នាល់មាន់

សកម្មភាពដាំដើមឈើនៅបឹងឆ្នាល់មាន់ ថ្ងៃទី ២៨ ០៨ ២០២០​ ដោយក្នុងនោះមានកូនឈើចំនួន ២០​ ដើមដែលសហគមន៍បានស្នើសុំពីអ្នកពាក់ព័ន្ធផ្សេងៗយកមកដាំនៅជុំវិញស្រះជម្រកត្រី ហើយគណៈកម្មការស្រះជម្រកត្រីនឹងបន្តស្នើសុំបន្តទៀតដើម្បីយកមកដាំបន្ថែម។

ទិវាសួនបន្លែលក្ខណៈគ្រួសារ

រៀបចំនៅផ្ទះ កសិករគម្រូ រ៉ង សំ ភូមិចេកចៅ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់ CFR អូរប្រហុក,27-08-2020 ក្រោម អធិបតីភាពប្រធាន ក្រុមប្រឹក្សាភិបាល អង្គការអភិវឌ្ឍន៍នារីខ្មែរ , អ្នកគ្រូនាយិកា ANKO នឹងក្រុមការងារ , លោកមេឃុំ ក្រុមប្រឹក្សាឃុំ នឹងលោកមេភូមិ រួមជាមួយនឹងក្រុមកសិករ ដាំបន្លែ